នាព្រឹកថ្ងៃអង្គារ០៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៣ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តី០១រូប បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពត្រីមាសទី១ ឆ្នាំ២០២៣ ស្ដីពីវឌ្ឍនភាពសកម្មភាព និងការអនុវត្តផែនការថវិកា ក្នុងន័យបន្តជំរុញការអនុវត្តឱ្យសម្រេចបានតាមផែនការ ជាពិសេសពិភាក្សានិងកំណត់សកម្មភាពអាទិភាពដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៣ ដើម្បីធានាឱ្យសម្រេចបានគោលដៅសំខាន់ៗ នៃផែនការសកម្មភាពរួម ដំណាក់កាលទី៤ ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ. នៅសាលាជាតិគយ រាជធានីភ្នំពេញ